CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
ព្រះយេស៊ូ មានអំណាច លើថ្ងៃសប្ប័ទ
មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ, ព្រះយេស៊ូ យាងកាត់វាលស្រែ, សិស្ស របស់ព្រះអង្គ នាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។ មានពួកខាងគណៈផារីស៊ី ខ្លះ និយាយទៅសិស្សទាំងនោះ ថា៖ «ហេតុអ្វី បានជាអ្នករាល់គ្នា ធ្វើការដែលបញ្ញត្តិហាមមិនអោយធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»
ព្រះយេស៊ូ តបទៅគេវិញ ថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយ ស្ដីអំពី ការដែល ព្រះបាទដាវីឌ និងបរិពារ បានប្រព្រឹត្តនៅពេលឃ្លាន, គឺ ស្ដេចបានយាងចូលទៅ ក្នុងដំណាក់ របស់ព្រះជាម្ចាស់, យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយ, ព្រមទាំងចែកអោយ ពួកបរិពារ បរិភោគទៀតផង។ តាមវិន័យ, មានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះបាន។ តើអ្នករាល់គ្នា ធ្លាប់អានអត្ថបទនោះ ឬទេ?» ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «បុត្រមនុស្ស ជាម្ចាស់ លើថ្ងៃសប្ប័ទ។» ព្រះយេស៊ូ ប្រោសមនុស្សស្វិតដៃម្នាក់ អោយជា នៅថ្ងៃសប្ប័ទ នៅថ្ងៃសប្ប័ទមួយទៀត, ព្រះយេស៊ូ យាងចូលក្នុងសាលាប្រជុំ, ហើយទ្រង់បង្រៀនគេ។ នៅទីនោះ មានបុរសម្នាក់ ស្វិតដៃស្ដាំ។ ពួកអាចារ្យ និងពួកខាងគណៈផារីស៊ី តាមមើលព្រះយេស៊ូ, ក្រែងលោព្រះអង្គ ប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ, ព្រោះគេ ចង់រកលេស ចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ ចិត្តគំនិត របស់ពួកគេ, ទ្រង់ ក៏មានព្រះបន្ទូល ទៅកាន់បុរសស្វិតដៃនោះ ថា៖ «ចូរក្រោកឡើង, មកឈរនៅកណ្ដាលគេឯណេះ។» បុរសនោះ ក៏ក្រោកឈរឡើង។ ព្រះយេស៊ូ មានព្រះបន្ទូល ទៅគេថា៖ «ខ្ញុំ សុំសួរ អ្នករាល់គ្នាថា, នៅថ្ងៃសប្ប័ទ, តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើអោយវិនាសអន្តរាយ?» ព្រះអង្គ បែរ ព្រះភក្ត្រទតមើល មនុស្សទាំងអស់ ដែលនៅជុំវិញ, រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរ លាតដៃមើល៍។» គាត់ក៏លាតដៃ, ហើយដៃគាត់បានជា ដូចដើមវិញ។ ពួកគេ ក្ដៅក្រហាយយ៉ាងខ្លាំង, ហើយពិគ្រោះគ្នា, គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។
ព្រះយេស៊ូ ជ្រើសរើសសាវ័ក ដប់ពីររូប នៅគ្រានោះ, ព្រះយេស៊ូ យាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គ អធិស្ឋាន ពេញមួយយប់។ លុះព្រលឹមឡើង ព្រះអង្គ ត្រាស់ហៅសិស្សមក។ ក្នុងចំណោមសិស្សទាំងនោះ, ព្រះអង្គ ជ្រើសយក ដប់ពីររូប, ហើយ ប្រទាន ងារជាទូត របស់ព្រះអង្គ, គឺមាន ស៊ីម៉ូន ដែលទ្រង់ ប្រទានឈ្មោះថា ពេត្រុស, និង អនទ្រេ ជាប្អូន របស់គាត់, យ៉ាកុប, យ៉ូហាន, ភីលីព, បាថូឡូមេ, ម៉ាថាយ, ថូម៉ាស, យ៉ាកុប ជាកូន របស់ លោកអាល់ផាយ, ស៊ីម៉ូន ហៅអ្នកជាតិនិយម, យូដាស ជាកូន លោកយ៉ាកុប. និង យូដាស អ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។
ព្រះយេស៊ូ បង្រៀនបណ្ដាជន និងប្រោសអ្នកជំងឺ អោយជា ព្រះយេស៊ូ យាងចុះពីលើភ្នំ ជាមួយសិស្សទាំងនោះ មកប្រថាប់ នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះ មានសិស្សជាច្រើន, និងប្រជាជនពីស្រុកយូដា, ពីក្រុងយេរូសាឡឹម, ពីក្រុងទីរ៉ូស, និងក្រុងស៊ីដូន នៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គ យ៉ាងកកកុញ។ គេនាំគ្នា មកស្ដាប់ ព្រះអង្គ និងសូមព្រះអង្គ ប្រោសគេ អោយជាពីជំងឺ។ រីឯ អស់អ្នក ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ក៏បានជាដែរ។ បណ្ដាជន ប្រជ្រៀតគ្នា ចូលមកពាល់ព្រះយេស៊ូ, ដ្បិតមានឫទ្ធានុភាព ចេញពីព្រះអង្គ មក ប្រោសគេអោយជាគ្រប់ៗគ្នា។ សុភមង្គល និងអពមង្គល ព្រះយេស៊ូ ងើបព្រះភក្ត្រ ទតមើលសិស្ស របស់ព្រះអង្គ, ហើយ មានព្រះបន្ទូលថា៖ «អ្នករាល់គ្នា ដែលជាជនក្រខ្សត់អើយ,
អ្នកមានសុភមង្គលហើយ,
ដ្បិតអ្នករាល់គ្នា បានទទួលព្រះរាជ្យ របស់ព្រះជាម្ចាស់។
អ្នករាល់គ្នា ដែលកំពុងតែស្រេកឃ្លានអើយ,
អ្នកមានសុភមង្គលហើយ,
ដ្បិតអ្នករាល់គ្នា នឹងបានឆ្អែត។
អ្នករាល់គ្នា ដែលកំពុងតែយំសោកអើយ,
អ្នកមានសុភមង្គលហើយ,
ដ្បិតអ្នករាល់គ្នា នឹងបានត្រេកអរ។
ប្រសិនបើ មានគេស្អប់ លែងរាប់រក អ្នករាល់គ្នា, ប្រសិនបើគេ ត្មះតិះដៀល បង្ខូចឈ្មោះ អ្នករាល់គ្នា,
ព្រោះតែបុត្រមនុស្ស,
អ្នករាល់គ្នា មានសុភមង្គលហើយ។
«នៅគ្រានោះ, ចូរមាន អំណរសប្បាយឡើង, ដ្បិតអ្នករាល់គ្នា ទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ។ កាលពីជំនាន់មុន, បុព្វបុរស របស់គេ ក៏បានប្រព្រឹត្ត ចំពោះពួកព្យាការី ដូច្នោះដែរ។
«ចំណែកឯអ្នករាល់គ្នា ដែលជាអ្នកមានអើយ, អ្នកនឹងត្រូវវេទនា, ព្រោះអ្នករាល់គ្នា
បានទទួល ការសំរាលទុក្ខ រួចស្រេចហើយ។ អ្នករាល់គ្នា ដែលឆ្អែតនៅពេលនេះអើយ,
អ្នកនឹងត្រូវវេទនា,
ដ្បិតអ្នករាល់គ្នា នឹងស្រេកឃ្លាន ជាពុំខាន។ អ្នករាល់គ្នា ដែលកំពុងតែត្រេកអរអើយ,
អ្នកនឹងត្រូវវេទនា,
ព្រោះអ្នករាល់គ្នា នឹងកាន់ទុក្ខ ,ហើយ យំសោកជាពុំខាន។ អ្នករាល់គ្នា ដែលមនុស្សទាំងអស់ កោតសរសើរអើយ,
អ្នកត្រូវវេទនាហើយ,
ព្រោះបុព្វបុរស របស់គេ ក៏បានប្រព្រឹត្ត
ចំពោះពួកព្យាការីក្លែងក្លាយ ដូច្នោះដែរ។
សេចក្ដីស្រឡាញ់ ចំពោះ ខ្មាំងសត្រូវ
«ខ្ញុំសុំប្រាប់អ្នករាល់គ្នា ដែលកំពុងស្ដាប់ខ្ញុំ ថា, ចូរស្រឡាញ់ ខ្មាំងសត្រូវ របស់ខ្លួន. និងធ្វើអំពើល្អ ដល់អស់អ្នក ដែលស្អប់អ្នករាល់គ្នា។ ត្រូវជូនពរ ដល់អស់អ្នក ដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់។ សូមទ្រង់ ប្រទានពរ ដល់អស់អ្នក ដែលបៀតបៀន អ្នករាល់គ្នា។ ប្រសិន បើ មានគេ ទះកំផ្លៀងអ្នកម្ខាង, ចូរ បែរអោយគេ ទះម្ខាងទៀតចុះ។ ប្រសិនបើ គេយកអាវធំ របស់អ្នក, ចូរអោយគេ យកអាវក្នុងថែមទៀតទៅ។ បើមានអ្នកណា សុំអ្វីពីអ្នក, ចូរអោយគេទៅ, ហើយ បើគេ រឹបអូសយកអ្វី ដែលជារបស់អ្នក, ចូរកុំទារពីគេវិញឡើយ។ បើអ្នករាល់គ្នា ចង់អោយគេ ប្រព្រឹត្តចំពោះខ្លួន បែបណា, ត្រូវប្រព្រឹត្ត ចំពោះគេ បែបនោះដែរ។ «បើអ្នករាល់គ្នា ស្រឡាញ់ តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា, តើ នឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាប ក៏ចេះស្រឡាញ់គ្នាគេដែរ។ ហើយ បើអ្នករាល់គ្នា ធ្វើអំពើល្អ តែជាមួយមនុស្សណា ដែលធ្វើអំពើល្អ ដល់អ្នករាល់គ្នា, តើ នឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាប ក៏ចេះធ្វើអំពើល្អ ដល់គ្នាគេដែរ។ បើ អ្នករាល់គ្នា អោយគេខ្ចី ដោយសង្ឃឹមថា នឹងបានសំណងវិញ, តើ នឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាប ក៏អោយគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ ខ្មាំងសត្រូវរបស់ខ្លួន, ហើយ ប្រព្រឹត្តអំពើល្អដល់គេ, ព្រមទាំងអោយគេខ្ចី ដោយកុំនឹកសង្ឃឹម ចង់បានអ្វីវិញអោយសោះ។ ពេលនោះ អ្នករាល់គ្នា នឹងទទួលរង្វាន់យ៉ាងធំ។ អ្នករាល់គ្នា នឹងបានទៅជាកូន របស់ព្រះជាម្ចាស់ ដ៏ខ្ពង់ខ្ពស់បំផុត, ដ្បិតព្រះអង្គ ក៏មានព្រះហឫទ័យសប្បុរស ចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតា របស់អ្នករាល់គ្នា ដែលមានព្រះហឫទ័យមេត្តាករុណា។
កុំថ្កោលទោសអ្នកដទៃ
«កុំថ្កោលទោស អ្នកដទៃអោយសោះ, នោះ ព្រះជាម្ចាស់ ក៏មិនថ្កោលទោស អ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោស អ្នកដទៃអោយសោះ, នោះ ព្រះជាម្ចាស់ ក៏មិនផ្ដន្ទាទោស អ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោស អោយអ្នកដទៃ, នោះ ព្រះជាម្ចាស់ នឹងលើកលែងទោស អោយអ្នករាល់គ្នា។ ចូរធ្វើអំណោយ ដល់អ្នកដទៃ, នោះ ព្រះជាម្ចាស់ នឹងប្រទានអំណោយ ដល់អ្នករាល់គ្នាដែរ។ ទ្រង់ នឹងប្រទាន មកយ៉ាងបរិបូណ៌ ហូរហៀរ។ ព្រះជាម្ចាស់ នឹងវាល់អោយអ្នក តាមរង្វាល់ ដែលអ្នកវាល់អោយអ្នកដទៃ។»
ព្រះយេស៊ូ មានព្រះបន្ទូល ជាពាក្យប្រស្នា ទៅគេទៀតថា៖ «មនុស្សខ្វាក់ ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀត បានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅ ទាំងពីរនាក់ មិនខាន។ ពុំដែលមានសិស្សណា ធំជាងគ្រូឡើយ, ប៉ុន្តែ សិស្សដែលបានទទួលចំណេះ សព្វគ្រប់ អាចស្មើ នឹងគ្រូបាន។ ហេតុអ្វី បានជាអ្នក មើលឃើញ ល្អងធូលី នៅក្នុងភ្នែក របស់បង ប្អូនអ្នក, តែមើលមិនឃើញ ធ្នឹមនៅក្នុងភ្នែក របស់អ្នកផ្ទាល់ ដូច្នេះ? បើអ្នកមើលធ្នឹម នៅក្នុងភ្នែក របស់អ្នក មិនទាំងឃើញផង, ម្ដេច ក៏ហ៊ាននិយាយទៅបងប្អូនថា, “ទុកអោយខ្ញុំ ផ្ដិតយកល្អងធូលីនេះ ចេញពីភ្នែកអ្នក?” មនុស្សមានពុតអើយ, ចូរយក ធ្នឹមចេញពីភ្នែកអ្នក ជាមុនសិន, ទើបអ្នក មើលឃើញច្បាស់, ល្មម នឹងផ្ដិតយកល្អងធូលី ចេញពីភ្នែក របស់បង ប្អូនអ្នកបាន។ ដើមឈើល្អ និងដើមឈើអាក្រក់ «ដើមឈើល្អ មិនដែលអោយផ្លែអាក្រក់ឡើយ។ ឯដើមឈើអាក្រក់វិញ ក៏មិនដែលអោយផ្លែល្អដែរ, ដ្បិត គេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណា បេះផ្លែឧទុម្ពរ ឬផ្លែទំពាំងបាយជូរ ពីគុម្ពបន្លាឡើយ។ មនុស្សល្អ តែងប្រព្រឹត្ត អំពើល្អ, ព្រោះចិត្តរបស់គេល្អ, រីឯ មនុស្សអាក្រក់ តែងប្រព្រឹត្ត អំពើអាក្រក់, ព្រោះចិត្តរបស់គេអាក្រក់។ ដ្បិត មាត់របស់មនុស្ស តែងស្រដីចេញមក នូវសេចក្ដីណា ដែលមានពេញហូរហៀរ នៅក្នុងដួងចិត្ត របស់ខ្លួន។
មនុស្សពីរនាក់សង់ផ្ទះ «ហេតុអ្វី បានជាអ្នករាល់គ្នា ហៅខ្ញុំថា, “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្ត តាមពាក្យខ្ញុំដូច្នេះ? អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ, ហើយ ប្រព្រឹត្តតាមខ្ញុំ។ សុំបង្ហាញប្រាប់អោយអ្នករាល់គ្នាដឹងថា, គេប្រៀបបានទៅនឹងមនុស្សប្រភេទណា, អ្នកនោះ ប្រៀបបាន នឹងមនុស្សម្នាក់ ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ, ហើយ ចាក់គ្រឹះលើផ្ទាំងថ្ម, លុះទឹកជំនន់មកដល់។ ទោះបី ទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើអោយផ្ទះនោះ រង្គើបានដែរ, ព្រោះគាត់បានសង់យ៉ាងមាំ។ ចំណែកឯអ្នក ដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្តតាម ប្រៀបបាន នឹងមនុស្សម្នាក់ ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមក បោកផ្ទះនោះ។ ផ្ទះនោះ ក៏រលំខូចខាតភ្លាម, គ្មានអ្វីសល់ឡើយ។»
Luke
16 17 18 19 20 21 22 23 24
|