CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
ដំណឹងល្អ រៀបរៀងដោយ លោកលូកា ៤ ព្រះយេស៊ូ ឈ្នះ ការល្បួង
ព្រះយេស៊ូ បានពោរពេញដោយ ព្រះវិញ្ញាណដ៏វិសុទ្ធ, ព្រះអង្គ យាងត្រឡប់ ពីទន្លេយ័រដាន់ មកវិញ, ហើយ ព្រះវិញ្ញាណ នាំព្រះអង្គ ទៅវាលរហោស្ថាន។ នៅ ទីនោះ, ព្រះអង្គ ត្រូវមារសាតាំង ល្បួង អស់រយៈពេល សែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ, ព្រះអង្គ ពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ, ទើប ទ្រង់ ឃ្លាន។
មារ ទូល ព្រះអង្គថា៖ «ប្រសិនបើ លោកពិត ជាព្រះបុត្រា របស់ព្រះជាម្ចាស់មែន, សូមធ្វើអោយដុំថ្មនេះ ទៅជានំបុ័ងមើល៍។»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ។»
មារ នាំ ព្រះអង្គ ទៅកន្លែងមួយ ដ៏ខ្ពស់, ហើយ ចង្អុលបង្ហាញ នគរទាំងប៉ុន្មាន នៅលើផែនដី អោយព្រះអង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ មារ សាតាំង ទូល ព្រះអង្គថា៖ «ខ្ញុំ នឹងប្រគល់ អំណាច, ព្រមទាំងភោគទ្រព្យ របស់ នគរទាំងនោះ អោយលោក, ដ្បិត អ្វីៗទាំងអស់ ជាសម្បត្តិ របស់ខ្ញុំ, ខ្ញុំ អាចប្រគល់អោយអ្នកណា ក៏បាន ស្រេចតែនឹងចិត្តខ្ញុំ។ ដូច្នេះ ប្រសិនបើ លោកក្រាបថ្វាយបង្គំខ្ញុំ, សម្បត្តិទាំងនោះ នឹងបានជារ បស់លោកហើយ។»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅវិញថា៖ «ក្នុងគម្ពីរ មានចែងថា “អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់* ជាព្រះរបស់អ្នក និងគោរពបំរើតែព្រះអង្គមួយប៉ុណ្ណោះ។”»
បន្ទាប់មក, មារ នាំ ព្រះអង្គ ទៅក្រុងយេរូសាឡឹម, ដាក់ព្រះអង្គ លើកំពូលព្រះវិហារ, ហើយទូលថា៖ «ប្រសិនបើ លោកពិតជា ព្រះបុត្រា របស់ព្រះជាម្ចាស់មែន, សូមលោត ទម្លាក់ខ្លួន ចុះទៅក្រោមមើល៍, ដ្បិតក្នុងគម្ពីរ មានចែងថា “ព្រះជាម្ចាស់ នឹងបញ្ជាអោយ ទេវតា ថែរក្សាលោក , ហើយ ទេវតាទាំងនោះ នឹងចាំទ្រលោក, មិនអោយ ជើងលោក ប៉ះទង្គិច នឹងថ្មឡើយ។”»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅមារវិញថា៖ «ក្នុងគម្ពីរមានចែងថា កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។»
លុះ មារ ល្បួង ព្រះយេស៊ូ សព្វបែបយ៉ាងហើយ, វា ក៏ថយចេញឆ្ងាយ ពីព្រះអង្គទៅ រហូតដល់ពេលកំណត់។
ព្រះយេស៊ូ ចាប់ផ្ដើមផ្សាយ ដំណឹងល្អ នៅស្រុកកាលីឡេ។ អ្នកភូមិណាសារ៉ែត បដិសេធ មិនព្រមទទួល ព្រះអង្គ។
ព្រះយេស៊ូ យាងត្រឡប់ទៅ ស្រុកកាលីឡេវិញ, ប្រកបដោយ ឫទ្ធានុភាព របស់ ព្រះវិញ្ញាណ។ ព្រះនាមព្រះអង្គ ឮល្បីល្បាញ ពាសពេញ តំបន់នោះ។ ព្រះអង្គ បង្រៀន អ្នកស្រុក ក្នុងសាលាប្រជុំ។ គេ សរសើរតម្កើង សិរីរុងរឿង ព្រះអង្គ គ្រប់ៗគ្នា។
ព្រះយេស៊ូ យាងទៅ ភូមិណាសារ៉ែត, ជាភូមិ ដែលព្រះអង្គ គង់នៅ កាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គ យាងទៅសាលាប្រជុំ តាមទម្លាប់ របស់ព្រះអង្គ។ ព្រះអង្គ ក្រោកឈរឡើង ដើម្បីអានគម្ពីរ។ គេ បានយក គម្ពីរ របស់ ព្យាការីអេសាយ មកថ្វាយ ព្រះអង្គ។ ព្រះអង្គ បើកគម្ពីរត្រង់អត្ថបទមួយ ដែលមានចែងថា៖
«ព្រះវិញ្ញាណ របស់ ព្រះអម្ចាស់ សណ្ឋិតលើខ្ញុំ។
ព្រះអង្គ បានចាក់ ប្រេងអភិសេក ខ្ញុំ
អោយនាំដំណឹងល្អ ទៅប្រាប់ ជនក្រីក្រ។
ព្រះអង្គ បានចាត់ ខ្ញុំ អោយមក ប្រកាសប្រាប់
ជនជាប់ជាឈ្លើយថា, គេ នឹងមានសេរីភាព,
ហើយ ប្រាប់ មនុស្សខ្វាក់ថា,
គេ នឹងមើលឃើញវិញ។
ព្រះអង្គ បានចាត់ ខ្ញុំ អោយមក រំដោះ
អស់អ្នក ដែលត្រូវគេ សង្កត់សង្កិន,
ព្រមទាំង ប្រកាស អំពី ឆ្នាំដែល ព្រះអម្ចាស់
សំដែង ព្រះហឫទ័យ មេត្តាករុណា។»
លុះអានចប់ហើយ, ព្រះយេស៊ូ បិទគម្ពីរ, ប្រគល់ទៅអ្នកថែរក្សា, រួចទ្រង់ គង់ចុះវិញ។ មនុស្សគ្រប់ៗរូប នៅក្នុងសាលាប្រជុំ សម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូ មានព្រះបន្ទូលថា៖ «ហេតុការណ៍ ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសំរេចជារូបរាងនៅថ្ងៃនេះហើយ។»
ឮដូច្នេះ គេស្ងើចសរសើរ ព្រះយេស៊ូ គ្រប់ៗគ្នា, ទាំងនឹកឆ្ងល់ អំពីព្រះបន្ទូល ប្រកបដោយ ព្រះហឫទ័យ ប្រណីសន្ដោស ដែលហូរចេញពី ព្រះឱស្ឋ របស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះ មិនមែន ជាកូន របស់ ជាងយ៉ូសែបទេឬ?»
ព្រះយេស៊ូ មានព្រះបន្ទូលទៅគេថា៖ «ប្រហែល ជាអ្នករាល់គ្នា ចង់យកសុភាសិត ដែលចែងថា “គ្រូពេទ្យអើយ, ចូរមើលជំងឺ របស់ខ្លួន អោយជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយ អ្នករាល់គ្នា ចង់និយាយមកខ្ញុំទៀតថា “យើង ឮគេនិយាយ អំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើ នៅក្រុងកាពើណិម, ចូរធ្វើការដដែលនៅទីនេះ ជាស្រុកកំណើត របស់អ្នក អោយយើងឃើញផង។”»
ព្រះអង្គ មានព្រះបន្ទូលទៀតថា៖ «ខ្ញុំ សុំប្រាប់អោយអ្នករាល់គ្នា ដឹងច្បាស់ថា, មិនដែលមាន ព្យាការីណាម្នាក់ ត្រូវគេគោរព នៅក្នុងស្រុកកំណើត របស់ខ្លួនឡើយ។ ខ្ញុំ សុំបញ្ជាក់ថា, នៅជំនាន់ លោកអេលីយ៉ា មេឃរាំង អស់រយៈពេល បីឆ្នាំកន្លះ, បណ្ដាលអោយមាន ទុរ្ភិក្សយ៉ាងខ្លាំង ពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែល មានស្ត្រីមេម៉ាយជាច្រើន។ ក៏ ប៉ុន្តែ ព្រះជាម្ចាស់ ពុំបានចាត់ ព្យាការីអេលីយ៉ា អោយទៅជួយស្ត្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ, គឺព្រះអង្គ បានចាត់លោក អោយទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅ ភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ នៅ ជំនាន់ ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែល, ប៉ុន្តែ គ្មានអ្នកណាម្នាក់ បានជាសោះឡើយ, គឺមានតែលោកណាម៉ាន់ ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ។»
កាលបានឮ ព្រះបន្ទូលទាំងនេះ, អ្នកនៅក្នុងសាលាប្រជុំទាំងប៉ុន្មាន ខឹងព្រះយេស៊ូគ្រប់ៗគ្នា។ គេក្រោកឡើង, ចាប់ប្រអូសប្រទាញ ព្រះយេស៊ូ ចេញពីភូមិដែលសង់លើកំពូលភ្នំ, នាំឆ្ពោះទៅមាត់ជ្រោះ, បម្រុង នឹងច្រាន ព្រះអង្គ ទម្លាក់ទៅក្រោម។ ប៉ុន្តែ ព្រះអង្គ យាងចេញ ពីកណ្ដាលចំណោមគេ បាត់ទៅ។
ព្រះយេស៊ូ ដេញអារក្ស ចេញពី មនុស្សម្នាក់ ព្រះយេស៊ូ យាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គ បង្រៀនបណ្ដាជន ជារៀងរាល់ថ្ងៃសប្ប័ទ*។ មនុស្សគ្រប់គ្នា ងឿងឆ្ងល់យ៉ាងខ្លាំង អំពីបែបបទដែល ព្រះអង្គ បង្រៀន, ព្រោះ ព្រះអង្គ មានព្រះបន្ទូល ប្រកបដោយអំណាច។ នៅក្នុងសាលាប្រជុំ មានបុរសម្នាក់ ដែលវិញ្ញាណ របស់អារក្ស អសោច នៅក្នុងខ្លួន, ស្រែកឡើងខ្លាំងៗថា៖
«ព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតអើយ! តើ ព្រះអង្គ ចង់ធ្វើអ្វីយើង? ព្រះអង្គ មកបំផ្លាញយើង! ខ្ញុំស្គាល់ ព្រះអង្គហើយ, ព្រះអង្គ ជាព្រះដ៏វិសុទ្ធ ដែលមកពី ព្រះជាម្ចាស់។»
ព្រះយេស៊ូ គំរាមវិញ្ញាណ របស់អារក្ស អសោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះទៅ!»
អារក្ស ក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោម បណ្ដាជន, រួចចេញទៅ ដោយពុំមានធ្វើអោយ គាត់ឈឺចាប់អ្វីឡើយ។
មនុស្សម្នា ភ័យស្រឡាំងកាំង, ហើយ និយាយគ្នាទៅវិញទៅមកថា៖ «ចុះ ពាក្យសំដី របស់លោកនេះ អី ក៏ពូកែម៉្លេះ? មើល៍ លោកមានអំណាច និងឫទ្ធានុភាព, អាចបញ្ជាទៅ វិញ្ញាណអាក្រក់អោយវាចេញ, ហើយវាធ្វើតាម។» បន្ទាប់មក ព្រះកិត្តិនាម របស់ ព្រះយេស៊ូ ល្បីខ្ចរខ្ចាយ ពាសពេញ តំបន់នោះ។
ព្រះយេស៊ូ ប្រោសអ្នកជំងឺ ជាច្រើន អោយជា
ព្រះយេស៊ូ យាងចេញពី សាលាប្រជុំ, ទៅផ្ទះ លោកស៊ីម៉ូន។ ពេលនោះ, ម្ដាយក្មេក របស់ លោកស៊ីម៉ូន គ្រុនយ៉ាងខ្លាំង។ គេ ទូលសូម ព្រះអង្គ មេត្តាប្រោសគាត់ អោយបានជា។ ព្រះយេស៊ូ អោនទៅលើអ្នកជំងឺ។ ព្រះអង្គ គំរាមជំងឺគ្រុន, ជំងឺគ្រុន ក៏ចេញបាត់ទៅ, ហើយម្ដាយក្មេក របស់ លោកស៊ីម៉ូន ក៏បានជា។ រំពេចនោះ, គាត់ ក្រោកឡើង បំរើភ្ញៀវ។
នៅ ពេលថ្ងៃលិច អ្នកស្រុកទាំងអស់ នាំបងប្អូន ដែលមានជំងឺផ្សេងៗ មករក ព្រះយេស៊ូ។ ព្រះអង្គ ដាក់ព្រះហស្ដ លើអ្នកទាំងនោះ, ហើយ ប្រោសគេ អោយបានជា សះស្បើយ គ្រប់ៗគ្នា។ មានអារក្ស ចេញពីមនុស្ស ជាច្រើន, ទាំងស្រែកថា៖ «ព្រះអង្គ ជាព្រះបុត្រា របស់ ព្រះជាម្ចាស់។» ប៉ុន្តែ ព្រះយេស៊ូ គំរាមអារក្សទាំងនោះ មិនអោយនិយាយ ជាដាច់ខាត, ព្រោះពួកវាដឹងថា, ព្រះអង្គ ជាព្រះគ្រិស្ដ។
លុះព្រលឹមឡើង ព្រះយេស៊ូ យាងចេញ ពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជន នាំគ្នាដើររក ព្រះអង្គ។ លុះជួបហើយ គេឃាត់ ព្រះអង្គ អោយនៅជាមួយ, មិនចង់អោយយាង ចាកចោលគេឡើយ។
ប៉ុន្តែ ព្រះយេស៊ូ មានព្រះបន្ទូល ទៅគេថា៖ «ខ្ញុំ ត្រូវនាំ ដំណឹងល្អ អំពី ព្រះរាជ្យ របស់ ព្រះជាម្ចាស់ ទៅក្រុងឯទៀតៗដែរ, ដ្បិត ព្រះអង្គ បានចាត់ខ្ញុំ, អោយមកបំពេញការនេះឯង។»
បន្ទាប់មក ព្រះយេស៊ូ ប្រកាស ដំណឹងល្អ តាមសាលាប្រជុំនានា ក្នុងស្រុកកាលីឡេ។
Luke
16 17 18 19 20 21 22 23 24
|