CIVIL RESISTANCE
My TREASON & INCITEMENT MASS TRIAL (Initial Page on Trial Matters) TUESDAY, 14 JUNE 2022 VERDICT ANNOUNCEMENT Court Statement: Concluding Remarks ការការពារ ផ្លូវច្បាប់ របស់ខ្ញុំ [ ... ] |
CIVIC EDUCATION
គ្រិស្ដបរិស័ទមិនត្រូវប្រកាន់វណ្ណៈ បងប្អូនអើយ, បងប្អូន មានជំនឿលើ ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់ ប្រកបដោយសិរីរុងរឿង របស់យើងហើយ, ដូច្នេះ សូមកុំប្រកាន់វណ្ណៈអោយសោះ។ ពេលបងប្អូនរួមប្រជុំគ្នា, ឧបមាថា ម្នាក់ចូលមក មានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក, ហើយម្នាក់ទៀត ជាអ្នកក្រ, ប្រសិនបើ បងប្អូន រាក់ទាក់ ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ, ទាំងពោលថា, «សូមលោក អញ្ជើញមកអង្គុយ នៅកន្លែងកិត្តិយសឯណេះ» ហើយ ពោលទៅកាន់អ្នកក្រថា, «ទៅឈរ នៅកៀននោះទៅ!» ឬថា «មកអង្គុយ នៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ» តើ មិនបានសេចក្ដីថា, បងប្អូន រាប់រកមនុស្ស ក្នុងចំណោមបងប្អូន ដោយរើសមុខ, ហើយ បងប្អូន វិនិច្ឆ័យគេ ដោយគំនិតអាក្រក់ទេឬ? បងប្អូន ជាទីស្រឡាញ់អើយ, សូមស្ដាប់ខ្ញុំ៖ ព្រះជាម្ចាស់ បានជ្រើសរើស អ្នកក្រ ក្នុងលោកនេះ អោយទៅជាអ្នកមាន ផ្នែកខាងជំនឿ, និងអោយទទួល ព្រះរាជ្យដែ លទ្រង់បានសន្យាថា ប្រទានអោយ អស់អ្នកស្រឡាញ់ព្រះអង្គ ទុកជាមត៌ក។ រីឯ បងប្អូន, បងប្អូន បែរជាបន្ថោក អ្នកក្រទៅវិញ។ តើមិនមែនពួកអ្នកមានទេឬ្ ដែលបានជិះជាន់ សង្កត់សង្កិន បងប្អូន, និងអូសទាញ បងប្អូន យកទៅអោយតុលាការកាត់ទោស? តើអ្នកទាំងនោះ មិនបានប្រមាថ មាក់ងាយ ព្រះនាម ដ៏ប្រសើរបំផុត ដែលជាទីពឹង របស់បងប្អូនទេឬ? ប្រសិនបើ បងប្អូន ប្រតិបត្តិតាម ក្រឹត្យវិន័យ របស់ព្រះរាជ្យ ស្របតាមគម្ពីរ, ពោលគឺ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះ បងប្អូន ពិតជាបានសំរេចកិច្ចការមួយដ៏ល្អប្រសើរហើយ។ ផ្ទុយទៅវិញ ប្រសិនបើ បងប្អូន នាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថា, បងប្អូនប្រព្រឹត្តអំពើបាប, ហើយក្រឹត្យវិន័យ ចាត់ទុក បងប្អូន ជាអ្នកប្រព្រឹត្តបទល្មើស, ដ្បិតអ្នកណា ប្រតិបត្តិតាមក្រឹត្យវិន័យទាំងមូល, តែធ្វើខុសត្រង់ចំណុចណាមួយ ក៏ដូចជាខុស នឹងក្រឹត្យវិន័យទាំងមូលដែរ។ ព្រះជាម្ចាស់ មានព្រះបន្ទូលថា, «កុំប្រព្រឹត្ត អំពើផិតក្បត់» ហើយ ព្រះអង្គមាន ព្រះបន្ទូលទៀតថា, «កុំសម្លាប់មនុស្ស។» ប្រសិនបើ អ្នកមិនប្រព្រឹត្ត អំពើផិតក្បត់ទេ តែសម្លាប់គេ, នោះ បានសេចក្ដីថា អ្នកប្រព្រឹត្តល្មើស នឹងក្រឹត្យវិន័យហើយ។ បងប្អូន ត្រូវនិយាយ និងប្រព្រឹត្ត អោយស្រប នឹងក្រឹត្យវិន័យ ដែលផ្ដល់សេរីភាព, គឺមានតែក្រឹត្យវិន័យនោះហើយ ដែលនឹងវិនិច្ឆ័យ បងប្អូន, ដ្បិតអ្នកណា គ្មានចិត្តមេត្តាករុណា, ព្រះជាម្ចាស់ ក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្តាករុណាដែរ។ អ្នកមានចិត្តមេត្តាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។ ជំនឿ និងអំពើល្អ
បងប្អូនអើយ, ប្រសិនបើ មានម្នាក់ពោលថា, ខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ, តើមានប្រយោជន៍អ្វី? តើជំនឿនេះ អាចធ្វើអោយគេ ទទួលការសង្គ្រោះបានឬ? ប្រសិនបើ បងប្អូនប្រុស ឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់ បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ, ហើយមានម្នាក់ ក្នុងចំណោមបងប្អូន ពោលទៅគាត់ថា, «សូមអញ្ជើញទៅ ដោយសុខសាន្ត, សូមអោយបានក្ដៅស្រួល, សូមបរិភោគអោយបានឆ្អែត» តែមិនអោយអ្វីៗដែលគេត្រូវការ, តើពាក្យទាំងនេះ មានប្រយោជន៍អ្វី? រីឯ ជំនឿវិញ ក៏ដូច្នោះដែរ។ ប្រសិនបើ គ្មានការប្រព្រឹត្តអំពើល្អទេ, ជំនឿនោះ ស្លាប់តែម្ដង។
ប្រសិនបើ មានម្នាក់ពោលថា៖ អ្នកឯង មានជំនឿ, រីឯខ្ញុំ, ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿ របស់អ្នក ដែលឥតមានការប្រព្រឹត្តអំពើល្អ អោយខ្ញុំមើលមើល៍, នោះខ្ញុំ នឹងបង្ហាញ អោយអ្នកឃើញជំនឿ របស់ខ្ញុំ ដោយអំពើល្អ ដែលខ្ញុំបានប្រព្រឹត្ត។ អ្នកជឿថា ព្រះជាម្ចាស់មានតែមួយព្រះអង្គ, ត្រឹមត្រូវហើយ, ក៏ប៉ុន្តែ ពួកអារក្ស ក៏ជឿដូច្នេះដែរ, ហើយថែមទាំងភ័យញាប់ញ័រទៀតផង។ ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿ ដែលគ្មានការប្រព្រឹត្តអំពើល្អ ជាជំនឿ ឥតបានការអ្វីទាំងអស់។ តើអ្នកចង់យល់ទេ? លោកអប្រាហាំ ជាបុព្វបុរស របស់យើង បានសុចរិត ដោយសារអំពើដែលលោកប្រព្រឹត្ត, គឺលោក បានយកអ៊ីសាក ជាកូន ទៅដាក់នៅលើអាសនៈ ដើម្បីថ្វាយជាយញ្ញបូជា។ អ្នកឃើញទេ, ជំនឿ របស់លោក បានរួមជាមួយអំពើដែលលោកប្រព្រឹត្ត, ហើយ អំពើដែលលោកប្រព្រឹត្ត ធ្វើអោយជំនឿបានពេញលក្ខណៈ ស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរថា, «លោកអប្រាហាំ ជឿលើព្រះជាម្ចាស់, ហើយព្រះអង្គ ប្រោសលោកអោយបានសុចរិត ដោយយល់ដល់ជំនឿនេះ។» លោកក៏មានឈ្មោះថា, ជាមិត្តសម្លាញ់ របស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ បងប្អូន ឃើញថា, ព្រះជាម្ចាស់ប្រោសមនុស្ស អោយបានសុចរិត ដោយសារអំពើល្អ ដែលគេប្រព្រឹត្ត, គឺមិនត្រឹមតែ ដោយសារជំនឿប៉ុណ្ណោះទេ។ នាងរ៉ាហាប់ ជាស្ត្រីពេស្យា ក៏បានសុចរិត ដោយសារអំពើ ដែលនាងប្រព្រឹត្តដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារអោយស្នាក់នៅ ហើយអោយគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។ រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។
James
|